ក្នុងនាមជាកូនខ្មែរមួយរូប កើតនៅលើទឹកដីពិសិដ្ឋនៃជ្រោយសុវណ្ណភូមិ សូមចែករំលែកនូវចំណេះដែលខ្លួនបានដឹងដល់ កូនខ្មែរជំនាន់ក្រោយ អោយចេះ ដឹង ស្គាល់ អំពីឫសគល់នៃវប្បធម៌ និង អ្វីៗទាំងអស់ដែលដូនតាខ្មែរ ដែលជាកំពូលអ្នកប្រាជ្ញក្នុងលោកនេះអោយបានដឹងសាវតាខ្លួន។
ក្នុងខណៈនេះខ្ញុំសូមចែកចាយចំណេះស្ដួចស្ដើង ដែលទើបប្រទះថ្ងៃនេះ តែជាចំណេះដ៏ពិសិដ្ឋដែលស្ទើរនឹងបាត់បង់ទៅតាម កំពូលអ្នកប្រាជ្ញខ្មែរអស់ទៅហើយ ដោយសង្គ្រាម ដោយការច្រណែនពីប្រទេសជិតខាង បំផ្លាញទាំងឯកសារ ទាំងធនធានរបស់ខ្មែរស្ទើរលែងមានឈ្មោះលើលោកនេះ។ សូមផលដែលកើតមកពីការចែករំលែកនេះ ហុចផលអោយប្រទេសខ្មែរ ក្លាយជាអាណាចក្រខ្មែរឡើងវិញម្ដងទៀតក្នុងសតវត្សន៍នេះ ហើយសូមអោយទួលបង្គំខ្ញុំ បានជួបកំពូលអ្នកប្រាជ្ញខ្មែរបន្ដទៀត ដើម្បីស្វែងយល់អំពីខ្មែរអោយកាន់តែស៊ីជំរៅ។
ភាសាខ្មែរល្អរកថ្លែងពុំបាន ភាសាខ្មែរអាចប្រកបសូរសំលេងនៃភាសាទូទាំងពិភពលោកនេះបាន ផ្ទុយទៅវិញភាសាបរទេសខ្លះ ប្រកបពាក្យ និង សូររបស់ខ្មែរមិនបានទេ។ នេះជាមោទនភាពមួយដែលកូនខ្មែរគួរដឹង នឹងមានមោទនភាពលើខ្លួនឯង។

ស្រៈពេញតួមាន ២៨តួអង្គ|ស្រៈពេញតួមាន ២៨តួអង្គ

|ន មោ ពុ ទ្ធា យ សិ ទ្ធំ អ អា ឥ ឦ ឧ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ(ឲ) ឳ អុំ អំ អាំ អះ អុះ អេះ អោះ។

ស្រៈពេញតួ ៥អង្គមានន័យដូចតទៅ|ស្រៈពេញតួ ៥អង្គមានន័យដូចតទៅ

ន ធាតុទឹកមានគុណ ១២តំណាងម្ដាយ
មោ ធាតុដីមានគុណ ២១តំណាងឪពុក
ពុ ធាតុភ្លើងមានគុណ ៦តំណាងស្ដេច ឬ បង
ទ្ធា ធាតុខ្យល់មានគុណ ៧តំណាងញាតិ
យ ធាតុអាកាសមានគុណ ១០តំណាងគ្រូ
សរុបគុណទាំង៥ មាន ៥៦គុណ មានន័យថាគុណព្រះពុទ្ធ ៥៦។

ស្រៈពេញតួ ១៩អង្គមានន័យដូចតទៅ|ស្រៈពេញតួ ១៩អង្គមានន័យដូចតទៅ

|សិ ទ្ធំ អ អា ឥ ឦ ឧ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ(ឲ) ឳ អុំ អំ អាំ  តំណាងព្រលឹង១៩ក្នុងខ្លួនមនុស្ស។

ព្យញ្ជនៈមាន៣៣តួអង្គ|ព្យញ្ជនៈមាន៣៣តួអង្គ

ក្ក ខ្ខ គ្គ ឃ្ឃ ង្ង ច្ច ឆ្ឆ ជ្ជ ឈ្ឈ ញ្ញ ដ្ត ឋ្ឋ ឌ្ឌ ឍ្ឍ ណ្ណ ត្ត ថ្ថ ទ្ទ ធ្ធ ន្ន ប្ប ផ្ផ ព្ព ភ្ភ ម្ម យ្យ រ្រ ល្ល វ្វ ស្ស ហ្ហ ឡ អ្អ។

ស្រៈនិស្ស័យមាន២៤តួអង្គ|ស្រៈនិស្ស័យមាន២៤តួអង្គ

|  | ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ  ះ ុះ  េះ ោះ ។

អត្ថន័យនៃ ព្យញ្ជនៈ ស្រៈពេញតួ និង ស្រៈនិស្ស័យ

១ ស្រៈពេញតួមាន២៨តួអង្គ ៥អង្គ(ន មោ ពុ ទ្ធា យ) ធាតុទឹកមានគុណតំណាងម្ដាយ ធាតុដីមានគុណតំណាងឳពុក ធាតុភ្លើងមានគុណតំណាងស្ដេច ឬបង ធាតុខ្យល់មានគុណតំណាងញាតិ ធាតុអាកាសមានគុណតំណាងគ្រូ។
២ ស្រៈពេញតួ១៩តួអង្គ ក្នុងចំណោមស្រៈពេញតួទាំង២៨ ដក៥តួអង្គខាងលើចេញ តំណាងព្រលឹង១៩ក្នុងខ្លួនមនុស្ស។
៣ ព្យញ្ជនៈទាំង៣៣តួអង្គ មានធាតុទឹក១២តំណាងម្ដាយ ធាតុដី២១តំណាងឳពុក សរុប៣៣តួអង្គ។
៤ ស្រៈនិស្ស័យទាំង២៤តំណាងនិស្ស័យបុគ្គល
|  |(អ) បានន័យថាស្រៈសប្បាយមិនបំផ្លាញគេ។ នៅក្នុងធរណីមាឌស្រៈ(អ)ជាបន្ទាត់បញ្ឈរបុរាណ។ បុរាណអោយយើងស្គាល់ត្រង់ មិនវៀចវេរ។ និស្ស័យយ៉ាងម៉េចគឺយ៉ាងនោះឯង ស្រៈ | (អ) នៅតែស្រៈ(អ) ដូច ព្យញ្ជនៈក នៅតែកដដែល។ 

អត្ថន័យនៃធាតុទឹក១២ ធាតុដី២១|អត្ថន័យនៃធាតុទឹក១២ ធាតុដី២១[កែប្រែ]

ន តំណាងតួសីលបាណា នៅនឹងមាត់ ជាតួអង្គព្រះកុក្កសន្ធោ គម្ពីរព្រះបុគ្គល ឈ្មោះរូបក្ខន្ធ បង្កើតជាកម្មកិលេស ទានបារមី និង ខន្ដីបារមី តំណាងពណ៌ស ធាតុទឹកគុណម្ដាយ១២។
ន ប ផ ព ភ ម យ រ ល វ ស ហ នៅក្នុងខ្លួនគឺ៖
   * ន ជាទឹកប្រមាត់
   * ប ជាទឹកស្លេស
   * ផ ជាទឹកខ្ទុះ
   * ព ជាទឹកឈាម
   * ភ ជាទឹកញើស
   * ម ជាខ្លាញ់ខាប់
   * យ ជាទឹកភ្នែក
   * រ ជាខ្លាញ់រាវ
   * ល ជាទឹកមាត់
   * វ ជាទឹកសម្បោរ
   * ស ជាទឹករំអិល
   * ហ ជាទឹកមូត្រ 
ចប់គុណម្ដាយ១២ធាតុទឹក។

មោ តួសីលអទិធ្នទាននៅនឹងកាយ តំណាងតួអង្គព្រះកោនាគមនោ គម្ពីរព្រះកថាវត្ថុ ឈ្មោះវេទនាក្ខន្ធ បង្កើតជាកម្មកិលេស សីលបារមី និង សច្ចបារមី តំណាងពណ៌ខ្មៅ ធាតុដីគុណឳពុក២១។
ក ខ គ ឃ ង ច ឆ ឃ ឈ ញ ដ ឋ ឌ ឍ ណ ត ថ ទ ធ ឡ អ្ង័ នៅក្នុងខ្លួន៖
   * ក បង្កើតជាសក់
   * ខ បង្កើតជារោម
   * គ បង្កើតជាក្រចក
   * ឃ បង្កើតជាធ្មេញ
   * ង បង្កើតជាស្បែក
   * ច បង្កើតជាសាច់
   * ឆ បង្កើតជាសសៃ
   * ជ បង្កើតជាឆ្អឹង
   * ឈ បង្កើតជាខួរក្នុងឆ្អឹង
   * ញ បង្កើតជាទាច
   * ដ បង្កើតជាបេះដូង
   * ឋ បង្កើតជាថ្លើម
   * ឌ បង្កើតជាវាវ(សន្ទះខ្យល់)
   * ឍ បង្កើតជាក្រពះ
   * ណ បង្កើតជាសួត
   * ត បង្កើតជាពោះវៀនធំ(សសៃធំ)
   * ថ បង្កើតជាពោះវៀនតូច(សសៃតូច)
   * ទ បង្កើតជាអាហារថ្មី
   * ធ បង្កើតជាអាហារចាស់
   * ឡ បង្កើតជាអំបែងក្បាល
   * អ្ង័ បង្កើតជាខួរក្បាល
ចប់គុណឳពុក២១ធាតុដី។
រៀបរៀងដោយ សុខគឹមហេង ថ្ងៃទី ៧ ខែ មករា ឆ្នាំ២០១១ (ដោយបានការពន្យល់ណែនាំពីកំពូលព្រឺទ្ធាចារ្យ គៀត ចាន់ថុន និង ចាន់ស៊ីម)

*ឯកសារយោង៖ ដកស្រង់ទាំងស្រុងពី វីគីភីឌា

Post a Comment

Visitor Counter

 
Top